កំពង់ស្ពឺ៖ ដោយបានការអនុញ្ញាត និងការណែនាំចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារនាយទាហាន នាយទាហានរង នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុក បាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងម៉ាស ព្រមទាំងថវិកាមួយចំនួនជូនដល់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ដែលម្នាក់ៗទទួលបាន៖
១. អង្ករផ្កាម្លិះចំនួន៥០គ.ក្រ
២. មីម៉ាម៉ាចំនួន ១កេស
៣. ទឹកផ្លែឈើ ចំនួន ១កេស ទឹកក្រូច ចំនួន ១កេស
៤. ទឹកសុទ្ធវីតាល់ ចំនួន ១កេស
៥. ត្រីខ ចំនួន ១យួរ
៦ . ប្រេងឆា ចំនួន ១ដប
៧. ម៉ាសពណ៌ខ្មៅ ចំនួន ២ប្រអប់
៨. សារ៉ុង ចំនួន ១
៩. ថវិកា ចំនួន ២០០.០០០(ម្ភៃ ម៉ឺន) រៀល។