រតនគិរី៖ រសៀលទី០៦ ខែឧសភា ឆ្នាំ២០២១ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយវេនប្រចាំបញ្ជាមណ្ឌលប្រតិបត្តិការ កងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ។