You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងចុះជួយរៀបចំផ្ទះប្រជាពលរដ្ឋ ដែលដួលរលំដោយសារខ្យល់កន្ត្រាក់

កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងចុះជួយរៀបចំផ្ទះប្រជាពលរដ្ឋ ដែលដួលរលំដោយសារខ្យល់កន្ត្រាក់

ព្រៃវែង៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្របែក ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា សំណាង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្របែក បានចុះជួយរើ និងរៀបចំផ្ទះប្រជាពលរដ្ឋ ដែលដួលរលំដោយសារខ្យល់កន្ត្រាក់ នៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០ នាទី ស្ថិតក្នុងឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចំនួន៤ផ្ទះ៕