រតនគិរី៖ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការមូលដ្ឋានស្រុក បានចុះជួយដឹកបញ្ជូនស្ត្រីឈឺពោះឆ្លងទន្លេចំនួន១នាក់ ពីមណ្ឌលសុខភាពសោមធំ ទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកបរកែវ។ ស្ត្រី ឈឺពោះ ឆ្លងទន្លេឈ្មោះ រម៉ាស បៀវ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិចារ៉ាយ ទីលំនៅបច្ចុប្បន្នរស់ភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។