You are currently viewing ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាង ៣៣ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសព លោក អនុសេនីយ៍ឯក សម សារិទ្ធ

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាង ៣៣ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសព លោក អនុសេនីយ៍ឯក សម សារិទ្ធ

កំពង់ស្ពឺ ៖ ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣៣,១៦៥,៥០០រៀល ជូនក្រុមគ្រួសារសព លោក អនុសេនីយ៍ឯក សម សារិទ្ធ អតីតប្រធានស្នាក់ការសន្តិសុខ ដែលបានទទួលមរណៈភាពកាលពីពេលថ្មីៗកន្លងទៅ។ ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបន្ថែមជូននូវអង្ករ០៤បាវ, ទឹកបរិសុទ្ធ០៤កេស, ជែល០៤ដប និងម៉ាស់០២ប្រអប់។