You are currently viewing ឃាត់់ខ្លួនជនសង្ស័យចំនួន០៧នាក់ ពាក់ព័ន្ធករណី រក្សាទុក និងចែកចាយនូវសារធាតុញៀន

ឃាត់់ខ្លួនជនសង្ស័យចំនួន០៧នាក់ ពាក់ព័ន្ធករណី រក្សាទុក និងចែកចាយនូវសារធាតុញៀន

ភ្នំពេញៈ នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក បានធ្វើការឃាត់់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណី រក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុចផ្ទះលេខ២១ បន្ទប់លេខ០១ ភូមិ២១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ក្រោយពីធ្វើការឃាត់ខ្លួនហើយ ជនសង្ស័យទាំង០៥នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថ បញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក មន្ត្រីកងរាជអាវុធហត្ថ ក៏បានប្រាប់ភ្នាក់ងារ GRK News ឲ្យដឹងថា ជនសង្ស័យទាំង០៥នាក់នោះ ជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្ម ដែលកម្លាំងកងរាជអាវុធហត្ថបានធ្វើការតាមដាន នូវសកម្មភាពរបស់ពួកគេជាយូរមកហើយ លុះដល់ថ្ងៃកើតហេតុទើបមានឱកាសឃាត់ខ្លួនស្របពេល ដែលពួកគេកំពុងសេពគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ។

មន្ត្រីដដែលបានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីកម្លាំងកងរាជអាវុធហត្ថសាកសួរចម្លើយរួចមក ជនសង្ស័យ បានឆ្លើយសារភាពថា ពួកគេនៅសល់បក្ខពួកចំនួន០២នាក់ បន្ថែមទៀត។ បន្ទាប់ពីបានទទួលចម្លើយសារភាពរួចមក កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ក៏បានចាត់តែងកម្លាំងចុះធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នោះបានភ្លាមៗ។

មន្ត្រីដដែលបានបន្តទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពី ជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកចំនួន ១៧កញ្ចប់
០២. ទូរស័ព្ទចំនួន ០៤គ្រឿង
០៣. ស្លាកលេខម៉ូតូចំនួន ០១
០៤. ដែកកេះចំនួន ២០ដើម និងសម្ភារៈសម្រាប់សេពមួយចំនួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក កំពុងសាកសួរពត៌មានបន្ថែម ដើម្បីកសាង សំណុំរឿង បញ្ចូនបន្តតាមនីតិវិធី។
j1

j2

j3

j4