កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក វរសេនីយ៍ត្រី ឈឹម ចាន់ដារ៉ា ជានិវត្តន៍ជនកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណៈភាពដោយរោគាពាធ និងបាននាំនូវថវិកា របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៥,០០០,០០០៛(ប្រាំលានរៀល) និងថវិកាលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តចំនួន ២,០០០,០០០៛(ពីរលានរៀល) ព្រមទាំងថវិការបស់ នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្តចំនួន២,០៧០,០០០៛ ប្រគល់ជូនដល់គ្រួសារសពចាត់ចែកតាមការគួរ។