បន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំប្រជុំដាក់ផែនការបន្ថែមដើម្បីធ្វើការរឹតបន្តឹងក្នុងការបិទខ្ទប់ក្នុងតំបន់ហាមឃាត់នីមួយៗឱ្យបានហ្មត់ចត់បំផុត ដល់ប្រធានក្រុមតាមគោលដៅបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត នៅចំណុចទីបញ្ជាការស្រាលរង្វង់មូល៥៨ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។