រតនគិរី៖ នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយ លោក វរសេនីយ៍ត្រី នាង បូណា នាយការិយាល័យប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរីបានចុះបង្ក្រាបមុខសញ្ញារត់គេខ្លួនករណីជួយដូរគ្រឿងញៀននៅចំណុចមុខក្រុមហ៊ុនវីរៈប៊ុនថាំង ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កម្លាំងបានឃាត់ខ្លួនមុខសញ្ញារត់គេចខ្លួនចំនួន ០២នាក់ នៅចំណុចមុខសាខាគយខេត្តរតនគិរី និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។