មណ្ឌលគិរី៖ ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រជុំបូកសរុបរបាយការណ៍ប្រចាំខែឧសភា ទិសដៅខែមិថុនាឆ្នាំ២០២១ ក្រោមអធិតបតីភាព លោក វរសេនីយ៍ឯក ហ៊ាវ យូរអៀន មេបញ្ជាការរងនិងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ ព្រមទាំងនាយនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។