You are currently viewing វរសេនីយ៍ឯក ហ៊ុយ វុទ្ធា ដឹកនាំកិច្ចប្រជុំផ្ទៀងផ្ទាត់របាយការណ៍ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច

វរសេនីយ៍ឯក ហ៊ុយ វុទ្ធា ដឹកនាំកិច្ចប្រជុំផ្ទៀងផ្ទាត់របាយការណ៍ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច

ព្រៃវែង៖ ព្រឹកថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង លោក វរសេនីយ៍ឯក ហ៊ុយ វុទ្ធា មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំផ្ទៀងផ្ទាត់របាយការណ៍ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនៈភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែឧសភា និងទិសដៅការងារ ខែមិថុនា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៣។