ភ្នំពេញៈ ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅស្នងការភស្តុភារ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំចែកស្បែកជើង ជូនដល់កងរាជអាវុធហត្ថនារីចំនួន៦៩នាក់ មកពីតាមបណ្តាស្នងការទាំង០៨ និងកងអន្តរាគមន៍ចំណុះអោយបញ្ជាការដ្ឋាន
កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នៅក្នុងការបែងចែកនោះដែរ ដោយមានការដឹកនាំពីលោកវរសេនីយ៍ឯក ស្វាយ សូដា នាយការិយាល័យផែនការ នាយកដ្ឋានផ្គត់ផ្គង់ក្រសួងការពារជាតិ និងក្រុមការងារបានរៀបចំចែកជូនក្នុងមួយនាក់បានស្បែករជើង២គូរគឺៈ ស្បែកជើងករខ្លីមួយ(ជាគោលការរបប) និងស្បែកជើងករវែងមួយទៀតជា អំណោយ ឧបត្ថម្ភ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕