កំពង់ធំ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគមានមីម៉ាម៉ា៣០កេសតូច, ទឹកបរិសុទ្ធវីតាល់ ៥០កេស, ទឹកសណ្តែក ៥កេស ពីលោក លី សំបូរិទ្ធិ មេធាវី និងជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តកំពង់ធំ និងលោក វណ្ណ ច័ន្ទឆៃយ៉ា សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តកំពង់ធំ ។