បាត់ដំបងៈ នៅវេលាម៉ោង១៥ និង១៥នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន ស្ថិតនៅចំណុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំង កងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះៈ
០១. ជុំ រស្មី ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង
០២. យ៉ាត សោភ័ណ្ឌ ភេទ ស្រី អាយុ ៦៧ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
មន្ត្រីកងរាជអាវុធហត្ថដដែល បានបន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងទៅតាម ដីការបង្គាប់ អោយនាំខ្លួនលេខ ២១៧ ត/ព្រ និង លេខ ២១៨ ត/ព្រ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ របស់ ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តបាត់ដំបង ពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។
មន្ត្រីដដែលបានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់ផងដែរ ដែលទម្ងន់ស្មើ ០.៧៧ក្រាម។
ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង កំពុងសាកសួរពត៌មានបន្ថែម ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។