កំពង់ចាម៖ នៅវេលាម៉ោង ១១ និង ២០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចំការលើ ដឹកនាំដោយ លោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចក្នុងវត្តតេតក្រៅ ស្ថិតនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នមន្ត្រីជំនាញនៃកងរាជអាវុធហត្ថខេត្តកំពង់ចាម កំពុងបន្តតាមនីតិវិធី។