You are currently viewing កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការបង្ក្រាបបទល្មើសព្រៃឈើ

ត្បូងឃ្មុំ៖ នៅវេលាម៉ោង ២១:១៥ នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមេបត់ដឹកនាំដោយ លោក វរសេនីយ៍ត្រី ព្រហ្ម វុទ្ធី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ សហការជាមួយរដ្ឋបាលព្រៃឈើស្រុកចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅភូមិរោងចក្រស្ករ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយបានឃាត់រថយន្តកែច្នៃសាំងយ៉ុង ០១គ្រឿង(ម្ចាស់គេចបាត់) ដឹកឈើអាប្រភេទលេខ២ ចំនួន ១៦០សន្លឹក ស្មើ ៨.៤ម៉ែត្រគូប(គ្មានច្បាប់អនុញ្ញាត) បច្ចុប្បន្នរថយន្តនិងឈើប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើបន្តនីតិវិធី។