ក្រចេះ ៖ នៅវេលាម៉ោង ១៥និង០០នាទី កម្លាំងស្នាក់ការសន្តិសុខ ៧០៧ សហការជាមួយកម្លាំងអាវុធហត្ថខេត្ត ដឹកនាំដោយ លោក វរសេនីយ៍ត្រី ឃុន សុយាន បានចុះបង្រ្កាបបទល្មើសព្រៃឈើនៅចំណុច ភូមិស្រែចារ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ UTM ( ៦៤២០២៧-១៣៥៥៦៥៩ ) ដោយបានដកហូតឈើសន្និធិ (អុសសុក្រំ) មួយចំនួន។
បច្ចុប្បន្នវត្ថុតាងខាងលើប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើស្វាយជ្រះ។