ភ្នំពេញ៖ នៅសាលាបឋមសិក្សាអង្គបឹងចក ក្នុងខណ្ឌកំបូល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន់ នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្តដើម្បីបង្ការជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងប្រតិភូអមដំណើរបាន អញ្ជើញចុះត្រួតពិនិត្យដំណើរចាក់វ៉ាក់សាំងផងដែរ។