កំពង់ស្ពឺ ៖ កាលពីវេលាម៉ោង ១៤:៤០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថ សហការជាមួយកម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យ នៃស្នងការស្នងការដ្ឋាននគបាលខេត្តកំពង់ស្ពឺ បានអន្តរាគមន៍ចុះជួយពន្លត់អគ្គីភ័យត្រង់ចំណុចភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រតិបត្តិការរហូតដល់ម៉ោង ១៥:២៥នាទី ទើបអគ្គិសនីភយ័បានរលត់ជាស្ថាពរ១០០% ។
លទ្ធផលខូចខាត៖ ផ្ទះ ០១ខ្នង ទំហំ៨ម×២០ម និងសម្ភារៈលក់ដូរមួយចំនួនធំ ។ ការសន្និដ្ឋានបឋមបណ្ដាលមកពីទុស្សេខ្សែភ្លើង ។