កំពត៖ ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានប្រជុំត្រួតពិនិត្យការងារអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ និងការងារប្រចាំមណ្ឌលប្រតិបត្តិការ ខែឧសភា ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក សួន សេដ្ឋារ៉ា មេបញ្ជាការរង ជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យផងដែរ។