កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឣនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជឣាវុធហត្ថ ខែមេសា ទិសដៅការងារខែឧសភាឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះផងដែរបានភ្ជាប់តាមប្រព័ន្ធ Zoom ទៅបណ្តាលមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ ។