ពោធិ៍សាត់៖ ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ពុទ្ធ លី មេបព្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ ចាប ពិដោរ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅផ្ទះក្នុងភូមិអូរទោង សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះដែរលោក មេបញ្ជាការបាននាំយកសម្ភារៈមួយចំនួនរួមមានអង្ករ២ការ៉ុង, មី១កេស, ត្រីខ ៣យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកផ្លែឈើ១កេស,ទឹកបរិសុទ្ធ១កេស, ទឹកដោះគោឆៅ២ឡូត៍ និងថវិកាចំនួន ៦០០,០០០រៀល។