កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានទទួល អំណោយជាគ្រឿងឧបភោគបរិភោគមានមីជាតិ១០០កេសតូច, ទឹកបរិសុទ្ធ៦០០យូរ, ទឹកអាល់កុល ១០កានស្មើ៣០០លីត្រ, ម៉ាស់១០កេសធំស្មើ២៥០០០ម៉ាស់ និងម៉ាស៊ីនវាស់ស្ទង់កម្ដៅចំនួន ១០គ្រឿង ពីឯកឧត្តម ងួន រាសី និងលោកជំទាវព្រមទាំងក្រុមការងារ។