You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រៃវែង៖ នៅវេលាម៉ោង ១២ និង ០០នាទី ថ្ងៃ១៥ ខែឧសភា ឆ្នាំ២០២១ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រៃវែង និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយ លោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរ បានបង្ក្រាបករណីគ្រឿងញៀន នៅចំណុចភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ៣០កញ្ចប់, ទូរស័ព្ទដៃចំនួន ០៣គ្រឿង, ឧបករណ៍សេពថ្នាំញៀន ០១សម្រាប់។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងតាមនីតិវិធី ។