You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញប្រជុំផ្សព្វផ្សាយផែនការស្តីពីការត្រៀមបើកវគ្គបណ្តុះបណ្តាលពលទាហានកងរាជអាវុធហត្ថជំនាញ

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញប្រជុំផ្សព្វផ្សាយផែនការស្តីពីការត្រៀមបើកវគ្គបណ្តុះបណ្តាលពលទាហានកងរាជអាវុធហត្ថជំនាញ

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២០១ នៅសាលប្រជុំ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយផែនការស្តីពីការត្រៀមបើកវគ្គបណ្តុះបណ្តាលពលទាហានកងរាជអាវុធហត្ថជំនាញ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០១ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ។ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ ស្នងការ ស្នងការរង នាយករងមជ្ឈមណ្ឌល និងបណ្តារាជធានី ខេត្តមួយចំនួនដែលមានការពាក់ព័ន្ធតាមរយៈ Video Conference ផងដែរ។