កណ្តាលៈ វេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ សហការជាមួយខណ្ឌរដ្ឋបាលជលផល បង្ក្រាបបទល្មើសនាសាទ ០១លើក ស្ថិតនៅចំណុចភូមិកោះតេជោ និងភូមិគគីធំ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បើសំដីលោកវរសេនីយ៍ទោ ពង សាង មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. មាត់លួស្បៃមុង ចំនួន២៥មាត់ឡូ
០២. បង្គោលឬស្សីចំនួន ៣០០ដើម
០៣. របាំងព្រួលស្បៃមុង ចំនួន៩៥០ម៉ែត្រ
០៤. ត្រីចំរុះចំនួន ៥៤គីឡូក្រាម
សម្ភារៈដែលកម្លាំងកងរាជអាវុធហត្ថធ្វើការចាប់យក ត្រូវបានប្រគល់ជូនខណ្ឌរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល និងកូនត្រីចំរុះត្រូវបានលែងចូលទន្លេវិញ។