ឧត្តមសេនីយត្រី ពុទ្ធ សារ៉ាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ

ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ឧត្តមសេនីយត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។ ក្នុងឱកាសនោះលោកមេបញ្ជាការ ក៏បានណែនាំដល់នាយ នាយរងកងរាជអាវុធហត្ថខេត្ត និងត្រូវអប់រំដល់ក្រុមគ្រួសារត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងស្នាក់ការ ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធ។