កំពង់ឆ្នាំង៖ នៅវេលាម៉ោង ១៧ និង ៣០នាទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកដោយលោក វរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំពង់ឆ្នាំង និងបានទទួលបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង កម្លាំងកងរាជអាវុធហត្ថខេត្ថកំពង់ឆ្នាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដពោធិ៍សាត់ កម្លាំងបានចុះបង្ក្រាបករណីរក្សារទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ និងចាប់យកវត្ថុតាងមៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកក)ចំនួន ០៨កញ្ចប់កញ្ចប់ធំនឹង០៩កញ្ចប់តូច, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង, ថយន្តចំនួន ០២គ្រឿងន និងម៉ូតូចំនួន០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី។