You are currently viewing ឧត្តមសេនីយ៍ត្រី អោក សំណាង អញ្ជើញទទួលសម្ភារៈបរិក្ខា ពីបញ្ជាការដ្ឋាន យោធាទីក្រុងហូជីមិញ

ឧត្តមសេនីយ៍ត្រី អោក សំណាង អញ្ជើញទទួលសម្ភារៈបរិក្ខា ពីបញ្ជាការដ្ឋាន យោធាទីក្រុងហូជីមិញ

ស្វាយរៀង៖ ព្រឹកថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី អោក សំណាង នាយរងខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញទទួលសម្ភារៈបរិក្ខាពេទ្យក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ពីសំណាក់ បញ្ជាការដ្ឋាន យោធាទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅច្រកព្រំដែនកម្ពុជា-វៀតណាម(បាវិត)។
សម្ភារៈបរិក្ខារួមមានសម្លៀកបំពាក់ការពារ ១០០ កំផ្លេ, ម៉ាស ១០ម៉ឺន, ជេលលាងដៃ ៥០០ប្រអប់, ថ្នាំកំចាត់មេរោគ ២២៥គីឡូក្រាម, ធុងបាញ់ថ្នាំ ១០ធុង, មីកញ្ចប់ ៥០០កេស និងត្រីខ ២០កេស។