កោះកុងៈ វេលាម៉ោង១៤ និង០០នាទី រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា ទិសដៅខែកញ្ញា ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង
និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង តំណាង លោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ដែលមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការ សរុបចំនួន ៤៥នាក់៕