ស្វាយរៀង៖ ព្រឹកថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ នៅវិទ្យាល័យបច្ចេកទេសបាវិត លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញចុះត្រួតពិនិត្យក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យដែលដឹកនាំដោយលោក វេជ្ជបណ្ឌិត អ៊ឹម បុត្រ, និងជំនាញបុគ្គលិក ដឹកនាំដោយ លោក វរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយអនុវត្តតាមការណែនាំរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។