You are currently viewing ឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន់ ដឹកនាំដំណើរការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដូសទី២

ឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន់ ដឹកនាំដំណើរការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដូសទី២

ភ្នំពេញ៖ ដំណើរការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្តដើម្បីបង្ការជំងឺកូវីដ-១៩ ដូសទី២ ត្រូវបានចាប់ផ្តើមចាក់ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ ការចាក់វ៉ាក់សាំងធ្វើឡើងនៅសាលាបឋមសិក្សាអង្គបឹងចក ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន់ នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំដំណើរការចាក់វ៉ាក់សាំងនេះ។