ព្រៃវែង ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២១ លោក វរសេនីយ៍ទោ ហ៊ី អូន ប្រធានមន្ទីរកសាងកម្លាំង តំណាងលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តព្រៃវែង ចំនួន ៥,៥០០,០០០ រៀល និងគ្រឿង ឧបគោគបរិភោគមួយចំនួន ជូនគ្រួសារសព លោក អនុសេនីយ៍ទោ ព្រំ ស្រេង ជំនួយការ ការិយាល័យបច្ចេក ទេស មន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថខេត្តព្រៃវែង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរ បានពាំនំាប្រសាសន៍ លោកឧត្តមសេនីយ៍ មេបញ្ជាការ ផ្តាំផ្ញើចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព ហើយថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌ របស់លោក នាយ នាយរង នៃកងរាជអាវុធហត្ថទូទាំងខេត្តព្រៃវែង ។
តំណាងគ្រួសារសពក៏បានថ្លែងអំណរអរគុណចំពោះទឹកចិត្ត និងការលះបង់ របស់លោកមេបញ្ជាការ ព្រមទាំងនាយ នាយរងអាវុធហត្ថទូទាំងខេត្តព្រៃវែង និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ និងទទួលបាននូវពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។