You are currently viewing តំណាងលោក វរសេនីយ៍ឯក ឡាក់ គួន អញ្ជើញចូលរួមបុណ្យសពម្តាយនាយអាវុធហត្ថ

តំណាងលោក វរសេនីយ៍ឯក ឡាក់ គួន អញ្ជើញចូលរួមបុណ្យសពម្តាយនាយអាវុធហត្ថ

ភ្នំពេញ៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លោក វរសេនីយ៍ទោ ចាប ចាន់ថេង និងលោក វរសេនីយ៍ទោ កង សារ៉ាន់ នាយរងការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ និងក្រុមការងារ តំណាងលោក វរសេនីយ៍ឯក ឡាក់ គួន នាយការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន បានចូលរួមគោរពវិញ្ញាណក្ខន្ធសពអ៊ុំស្រី វ៉ា សុខហាន ត្រូវជាម្តាយរបស់ លោក វរសេនីយ៍ទោ អេង សុខឡាយ នាយផ្នែកពន្លត់អគ្គិភ័យនៃការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ ដែលបានទទួលមរណៈភាព ក្នុងជន្នាយុ៩០ឆ្នាំ ដោយជរាពាធ ព្រមទាំងបាននាំយកបច្ច័យស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺនសរុបចំនួន១,៥៥០,០០០រៀល ប្រគល់ជូនក្រុមគ្រួសារសព។