កំពង់ចាម៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ លោក វរសេនីយ៍ទោ សែម ហាក់ នាយរងសេនាធិការ តំណាងលោក ឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំប្រតិភូក្រោមឱវាទ ចូលរួមពិធីបុណ្យសពម្ដាយលោក អនុសេនីយ៍ទោ ស៊ិន ភាជ នាយការិយាល័យបំភ័ន្តអក្ខរៈ កងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលបានទទួលមរណភាពនៅថ្ងៃទី១៩ ខែឧសភា ឆ្ឆ្នាំ២០២១ ដោយរោគាពាធ។ ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ទោ សែម ហាក់ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព ពីសំណាក់លោកឧត្ដមសេនីយ៍ មេបញ្ជាការ និងប្រគល់ថវិកាដែលបានមកពីនាយ នាយរងនៃកងរាជអាវុធហត្ថខេត្តកំពង់ចាម សរុបចំនួន ៤,១២០,០០០រៀល(បួនលានដប់ពីម៉ឺនរៀល) ចូលបុណ្យដល់ក្រុមគ្រួសារសព ស្ថិតនៅភូមិគោកស្រឡៅ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។