You are currently viewing វរសេនីយ៍ទោ នុត ប៉ូលីន នាំយកគ្រឿងឧបភោគបរិភោគប្រគល់ជូនគ្រួសារអាវុធហត្ថដែលមានការខ្វះខាត

វរសេនីយ៍ទោ នុត ប៉ូលីន នាំយកគ្រឿងឧបភោគបរិភោគប្រគល់ជូនគ្រួសារអាវុធហត្ថដែលមានការខ្វះខាត

ភ្នំពេញ៖ លោក វរសេនីយ៍ទោ នុត ប៉ូលីន មេអង្គភាពស្រាវជ្រាវព័ត៌មាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១អង្គភាពស្រាវជ្រាវ បានយកគ្រឿងឧបភោគបរិភោគ មួយចំនួនទៅចែកជូននាយអាវុធហត្ថ និងគ្រួសារ នៅក្នុងអង្គភាពដែលជួបការខ្វះខាតក្នុងពេលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ និងកំពុងសម្រាក ព្យាបាលកូវីដ-១៩ ហើយថវិកាទាំងអស់បានមកពីសប្បុរសជនជួយឧបត្តមមាន លោកវរសេនីយ៍ឯក ហ៊ុន សុងពោ ចំនួន ២០០$, លោក វរសេនីយ៍ត្រី បាន វណ្ណឌីន ២០០$, លោក អនុសេនីយ៍ឯក ភុង ឃីអៀង ៣០០$។