You are currently viewing មន្ត្រីអាវុធហត្ថជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្តទាំងអស់ បានយកសំណាកធ្វើតេស្តបឋម មុននឹងធ្វើការបើកប្រាក់បៀវត្សរ៍

មន្ត្រីអាវុធហត្ថជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្តទាំងអស់ បានយកសំណាកធ្វើតេស្តបឋម មុននឹងធ្វើការបើកប្រាក់បៀវត្សរ៍

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជានាយការិយាល័យហិរញ្ញ វត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការបើកប្រាក់បៀវត្សរ៍-ចំណាយផ្សេងៗ ប្រចាំខែឧសភា ឆ្នាំ២០២១ ដល់ការិយាល័យហិរញ្ញវត្ថុរាជធានី-ខេត្ត, វិទ្យាស្ថានកំបូល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ កងអន្តរាគមន៍ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់។
មុនពេលបើកប្រាក់បៀវត្សរ៍ នាយ នាយរងអាវុធហត្ថជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្តទាំងអស់ បានយកសំណាកធ្វើតេស្តបឋម (Rapide test) រកមេរោគកូវីដ-១៩ ផងដែរ ដោយលទ្ធផលអវិជ្ជមានទាំងអស់។