កោះកុងៈ ជនសង្ស័យចំនួន០២នាក់ ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ បានធ្វើការឃាត់់ខ្លួន នៅវេលាម៉ោង២១ និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធជាមួយនូវសារធាតុញៀន ស្ថិតនៅចំណុចមុខវត្តទេពនិមិត្ត ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្រោយពីធ្វើការឃាត់ខ្លួនហើយ ជនសង្ស័យទាំង០២នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថ បញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ ដើម្បីធ្វើការសាកសួរ។
បន្ទាប់ពីធ្វើការសាកសួររួចមក លោកអនុសេនីយ៍ឯក ហេង ណាត មន្ត្រីកងរាជអាវុធហត្ថក្រុងខមរភូមិន្ទ ក៏បានប្រាប់ភ្នាក់ងារ GRK News ឲ្យដឹងថា ជនសង្ស័យទាំង០២នាក់នោះ មានឈ្មោះៈ
០១. គង់ ប៊ុន ហ៑ាង (ហៅ ឆាយ) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
មន្ត្រីដដែលបានបន្តឲ្យដឹងទៀតថា ជនសង្ស័យបានសារភាពថា ខ្លួននៅសល់បក្ខពួកម្នាក់ទៀត មានឈ្មោះ សោម លី អាយុ២៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដែលតែងតែចែកចាយគ្រឿងញៀនជាមួយគ្នា។ បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក កម្លាំងកងរាជអាវុធហត្ថក៏បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យនោះភ្លាមៗ។
មន្ត្រីដដែលបានបន្តទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពី ជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកចំនួន ០២កញ្ចប់ ដែលមានទម្ងន់ស្មើ ០.៥២ក្រាម
០២. ទូរស័ព្ទចំនួន ០២គ្រឿង
០៣. ម៉ូតូ ចំនួន ០១គ្រឿង
០៤. កាបូប ចំនួន ០១
០៥. ចិញ្ចៀនចំនួន ០១វង់
០៦. ដែកកេះ ចំនួន០៣។
ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ កំពុងសាកសួរពត៌មានបន្ថែម ដើម្បីកសាងសំណុំរឿង បញ្ចូនបន្តតាមនីតិវិធី។