ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញសំណេះសំណាល ក្រុមយុវជនក្រោយធ្វើចត្តាឡីស័ក

កណ្តាល ៖ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ បានចុះអប់រំណែនាំ និងសំណេះសំណាល ក្រុមយុវជនក្រោយធ្វើចត្តាឡីស័កហើយចំនួន ៣នាក់ (៣គ្រួសារ) នៅមណ្ឌលចត្តាឡីស័កព្រែកតាពៅ ក្រុងតាខ្មៅ។ ក្នុងឱកាសនោះលោក មេបញ្ជាការ ក៏បាននាំយកនូវថវិកានិងគ្រឿងឧបភោគបរិភោគ មួយចំនួនចែកជូនផងដែរ ដោយសារមានជីវភាពខ្វះខាតខ្លាំងនិងដើម្បីបន្តធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល ១៤ថ្ងៃបន្តទៀត។