You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញទទួលអំណោយពីសប្បុរសជន

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញទទួលអំណោយពីសប្បុរសជន

ព្រះសីហនុ៖ រសៀលថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ទទួលជួបជាមួយសប្បុរជនជាពាណិជ្ជករក្នុងខេត្តព្រះសីហនុ លោកអគ្គនាយក ក្រុមហ៊ុនកាស៊ីណូ និងសណ្ឋាគារ ឌី វី ដែលបាននាំយកនូវអំណោយសប្បុរធម៌ជាសម្ភារៈបរិក្ខារប្រើប្រាស់ការពារនឹងជំងឺឆ្លងជាសកលកូវីដ-១៩ រួមមាន: ម៉ាស់ ចំនួន ២០កេសធំ ស្មើនឹង ៥០,០០០ម៉ាស់, ថ្នាំចិន (គ្រាប់) លៀងហ័រ ឈីងវីន ចំនួន ១០កេសធំ ស្មើនឹង ៤,០០០ប្រអប់, ថ្នាំចិន (ដប) ឡានលីង ខូវហ្វូយែរ ចំនួន ១០កេសធំ ស្មើនឹង ៤០០ប្រអប់, ថ្នាំចិន (គ្រាប់) ជំនួយវីតាមីនសេ ចំនួន ១០កេសធំ ស្មើនឹង ៣,២០០ប្រអប់, ទឹកបរិសុទ្ធ ចំនួន ២០០យួរ ឧបត្ថម្ភជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ សម្រាប់យកទៅចាត់ចែងនិងប្រើប្រាស់តាមតម្រូវការចាំបាច់ចំពោះមុខ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជាសកលកូវីដ-១៩។

នាឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងជ្រាលជៅដល់លោកអគ្គនាយកក្រុមហ៊ុន ចំពោះសន្តានចិត្តដ៏ល្អប្រពៃ ហើយនេះឆ្លុះបញ្ចាំងនូវសាមគ្គីភាព ការស្រលាញ់ គាំទ្រពីសប្បុរសធម៌ក្នុងខេត្ត មកលើកងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងសូមជូនពរដល់លោកអគ្គនាយក ព្រមទាំងក្រុមគ្រួសារ និងសហការីក្រោមឱវាទទាំងអស់ ឱ្យមានសុខភាពល្អមាំមួន មានសុភមង្គលក្នុងក្រុមគ្រួសារ សម្រេចជោគជ័យថ្មីៗបន្ថែមទៀតក្នុងមុខរបរអាជីវកម្ម ជួបប្រទះតែពុទ្ធពរជ័យទាំង០៤ប្រការ និងជៀសឆ្ងាយផុតពីជំងឺឆ្លងរាតត្បាតជាសកលកូវីដ-១៩។