You are currently viewing អាវុធហត្ថខេត្តមណ្ឌលគិរី បង្ក្រាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើ

អាវុធហត្ថខេត្តមណ្ឌលគិរី បង្ក្រាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើ

មណ្ឌលគិរី៖ នៅវេលាម៉ោង ១៩ និង១៥នាទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក អនុសេនីយ៍ឯក ហួនកុម្ភៈ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសែនមនោរម្យ បាន ឃាត់រថយន្ត០១គ្រឿង ស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បើកបរដោយឈ្មោះ ពៅ ពិសាល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ(កសិករ) រស់នៅ ភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ដឹកឈើលេខ១ ប្រភេទឈើសុក្រមទ្វារចំនួន១១សន្លឹក និងគ្រោងទ្វារ ចំនួន៤២ដើម ស្មើនឹង ១.៩២៥ ម៉្រែតគីប។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគីរីចាត់ការបន្ត។