You are currently viewing ឧត្តមសេនីយ៍ត្រី វ៉ា ស៊ិនភីរម្យ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានីខេត្ត

ឧត្តមសេនីយ៍ត្រី វ៉ា ស៊ិនភីរម្យ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានីខេត្ត

ភ្នំពេញៈ វេលាម៉ោង១០ និង០០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នៅអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានីខេត្តប្រចាំខែសីហា និងទិសដៅបន្តប្រចាំខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការដ្ឋាន និងជានាយការិយាល័យហិរញ្ញវត្ថុ
កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ នាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្ត បញ្ជាការដ្ឋានរដ្ឋបាល អ.ហ.ផ.ទ. កងអន្តរាគមន៍ចល័តទាំង០៥ សាលាកងរាជអាវុធហត្ថ មជ្ឍមណ្ឌភ្នំជំរាយ និងនាយ នាយរង ពលអាវុធហត្ថ ដែលមានការពាក់ព័ន្ធផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម បានបញ្ជាក់ ដល់នាយការិយាល័យហិរញ្ញវត្ថុ គ្រប់អង្គភាព ត្រូវពង្រឹងនៅការបើកប្រាក់បៀវត្តន៍អោយបានទៀងទាត់ អោយដល់ដៃពលអាវុធហត្ថ និងមិនអោយមានការកាត់ ប្រាក់បៀវត្តន៍ សូម្បី១០០រៀល។
រ១

រ3

រ៤

រ៥

រ៦

រ៧

រ៨