បន្ទាយមានជ័យ: នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាបបាននៅវេលាម៉ោង២៣ និង០០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខមន្ទីរពេទ្យនគរាជ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។