បាត់ដំបង៖ នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានចាប់យកវត្ថុតាងឈើបេង ២១ដុំ, ឈើធ្នង់ ២០ដុំ ម្ចាស់ឈ្មោះ គឹម ចំរើន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរមុខលក់ដូរ រស់នៅភូមិខាងលើ។
បច្ចុប្បន្នប្រគល់បានប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើខេត្តបាត់ដំបងចាត់ការតាមនីតិវិធី។