បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចុះត្រួតពិនិត្យក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្ត សហការជាមួយក្រុមគ្រូពេទ្យជួរមុខរបស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងក្រុមគ្រូពេទ្យបង្អែកក្រុងប៉ោយប៉ែត ដែលកំពុងបំពេញបេសកកម្ម ចុះយកសំណាកប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម ស្ថិតក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រគល់ប្រាក់ឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យទាំងបីអង្គភាពចំនួន៣១នាក់ ដោយក្នុងម្នាក់ៗទទួលបានចំនួន១០០,០០០៛(ដប់ម៉ឺនរៀល)ផងដែរ៕