កណ្តាល៖ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០១នាក់ ភេទប្រុស។
ចាប់យកវត្ថុតាងថ្នាំញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់, ទូរស័ព្ទដៃ ០១គ្រឿង, សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។