You are currently viewing លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ ប្រគល់ថវិកាអតីតមហាគ្រួសារកងរាជអាវុធហត្ថដល់គ្រុមគ្រួសារ និវត្តន៍ជនកងរាជអាវុធហត្ថ

លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ ប្រគល់ថវិកាអតីតមហាគ្រួសារកងរាជអាវុធហត្ថដល់គ្រុមគ្រួសារ និវត្តន៍ជនកងរាជអាវុធហត្ថ

កំពង់ឆ្នាំង៖ វេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការរង តំណាង លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញគ្រួសារសព លោក វរសេនីយ៍ទោ ឈាវ សារឿន ជានិវត្តន៍ជនកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណៈភាពដោយរោគាពាធ មកទទួលយកថវិកាអតីតមហាគ្រួសារកងរាជអាវុធហត្ថ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៥,០០០,០០០៛ ថវិកាលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងថវិការបស់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្តចំនួន ១,៧៣០,០០០៛ សរុបថវិកាចំនួន ៦,៧៣០,០០០៛ នៅបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសព និងរៀបចំពិធីបុណ្យតាមប្រពៃណី។