ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញទទួលអំណោយពីសប្បុរសជន

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោក តាឡា ពាណិជ្ជករជនជាតិចិន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងភរិយា បាននាំយកអំណោយរួមមានអង្ករទម្ងន់ ១តោន, ទឹកបរិសុទ្ធ ១០០យួរ, មី ៩កេសធំ និងអាល់កុលចំនួន ៦០លីត្រ ប្រគល់ជូនបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមចែកក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។
ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើការថ្លែងអំណរគុណ និងជូនពរលោក តាឡា និងភរិយា ព្រមទាំងក្រុមគ្រួសារ សុខភាពល្អ រកទទួលទានមានបាន និងជោគជ័យគ្រប់ភារកិច្ច៕