You are currently viewing ឃាត់ខ្លួនពលករ ៣នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់

ឃាត់ខ្លួនពលករ ៣នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់

បន្ទាយមានជ័យ: ដោយទទួលបានព័ត៌មានថា មានពលករ១ក្រុមរៀបចំបម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដឹកនាំបញ្ជាផ្ទាល់ដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការឃាត់ខ្លួនពលករចំនួន០៣នាក់ នៅចំណុចភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២២ និង០០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។
បច្ចុប្បន្ន ជនសង្ស័យវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី។