បាត់ដំបងៈ ការចែករំលែក នៅតែជាវប្បធម៌ដ៏ល្អ ដែលកងរាជអាវុធហត្ថតែងតែធ្វើ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ដោយអនុវត្តន៍តាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវយកចិត្តទុកដាក់ លើសុខទុក្ខប្រជាពលរដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចាត់ចែងមន្ត្រីក្រោមឱវាតរបស់ខ្លួន ចុះជួយប្រជាពលរដ្ឋនៅស្រុកថ្មគោល ដោយ នាំយកអំណោយជូនគ្រួសារទីទាល់ក្រចំនួន២២គ្រួសារ ដោយមួយគ្រួសារៗទទួបានៈ
០១. អង្ករចំនួន០១ការ៉ុង ដែលមាទម្ងន់ស្មើ ២២.៨គីឡូក្រាម
០២. មីចំនួន ០១កេះ
០៣. ទឹកស៊ីអ៊ីវ ចំនួន០១យួរ
០៤. ទឹកសុទ្ធ ចំនួន ០១យួរ
០៥. ប៊ីចេងចំនួន ០១ថង់
០៦. ខ្ទឹមស ចំនួន កន្លះគីឡូ
០៧. សារុងចំនួន ០១
០៨.ថវិការចំនួន ២៥០០០រៀល។